

កញ្ចប់ថវិកាដែលផ្តល់ជូន មានរហូតដល់ ១០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយអត្ថបទ។ អត្ថបទព័ត៌មានចំនួន៥នឹងត្រូវបានជ្រើសរើស!
I. ទិដ្ឋភាពទូទៅ និងសាវតា
ការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការស្វែងយល់អំពីថវិកាជាតិនៅមានកម្រិតនៅឡើយ ជាពិសេសក្នុងចំណោមស្ត្រី និងយុវជន។ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់អំពីគណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគាត់ក្នុងការចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត អង្គការតម្លាភាពកម្ពុជាកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា «ស្ត្រី និងយុវជនក្នុងភាពជាអ្នកដឹកនាំ (WYEL)» ដោយទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ កម្មវិធីនេះមានរយៈពេលបីឆ្នាំ មានគោលបំណងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋទាក់ទងនឹងតម្លាភាពថវិកាជាតិ និងគណនេយ្យភាពរបស់រដ្ឋាភិបាល ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មរបស់យុវជន ព្រមទាំងពង្រឹងវិធីសាស្ត្រប្រកបដោយយុទ្ធសាស្ត្រនិងផ្អែកលើព័ត៌មានច្បាស់លាស់សម្រាប់ការចូលរួមរបស់យុវជនក្នុងសង្គមតាមរយៈការសិក្សាស្រាវជ្រាវ។
ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋដើម្បីអោយពួកគាត់អាចយល់ដឹង និងអាចចូលរួមបានសកម្មក្នុងដំណើរការរៀបចំចាត់ចែង និងប្រើប្រាស់ថវិកាជាតិ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ក្នុងបំណងចូលរួមលើកស្ទួយសិទ្ធិទទួលព័ត៌មានលើប្រធានបទនេះ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ហៅកាត់ថា ខេមបូចា) សហការជាមួយអង្គការតម្លាភាពកម្ពុជា ក្នុងការរៀបចំឱ្យមានការប្រកួតប្រចាំឆ្នាំយកកញ្ចប់ថវិកា និងពានរង្វាន់សម្រាប់ការរាយការណ៍ព័ត៌មានស្ដីពី “ថវិកាជាតិ”។
ក្រៅពីការប្រកួតប្រជែងសម្រាប់អ្នកសារព័ត៌មាន ខេមបូចាក៏រៀបចំវគ្គបណ្តុះបណ្តាលជារៀងរាល់ឆ្នាំលើការរាយការណ៍អំពីថវិកាជាតិ ដល់អ្នកសារព័ត៌មានយ៉ាងតិច២០នាក់ក្នុងមួយឆ្នាំផងដែរ។ វគ្គបណ្ដុះបណ្ដាលលើកទី១ដែលមានរយៈពេលពីរថ្ងៃត្រូវបានផ្ដល់ជូនដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វគ្គបណ្តុះបណ្ដាលលើកទី២ ផ្តល់ជូនកាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ និងវគ្គបណ្តាលទី៣ បានផ្តល់ជូនកាលពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមេសា កន្លងទៅ។
ដំណើរការនៃការប្រកួតប្រចាំឆ្នាំលើកទី៣ ដើម្បីយកកញ្ចប់ថវិកា និងពានរង្វាន់សម្រាប់ការរាយការណ៍ព័ត៌មានស្ដីពី “ថវិកាជាតិ” នឹងប្រព្រឹត្តទៅចាប់ពីពេលនេះ រហូតដល់ខែកញ្ញា ឆ្នាំ២០២៤ សម្រាប់អ្នកសារព័ត៌មានកម្ពុជាទាំងអស់ (ទាំងអ្នកសារព័ត៌មានដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល និងអ្នកដែលមិនបានចូលរួម)។
II. គោលការណ៍ណែនាំសម្រាប់ការប្រកួត
ក្នុងការប្រកួតលើកទី៣ មួយនេះ អ្នកសារព័ត៌មានចំនួន៥រូបដែលត្រូវបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ នឹងទទួលបានកញ្ចប់ថវិកាក្នុងការផលិតព័ត៌មានរហូតដល់១០០០ដុល្លារក្នុងមួយរឿង (ទំហំទឹកប្រាក់នឹងស្ថិតនៅលើការសម្រេចរបស់គណៈកម្មការ ដោយផ្អែកលើប្រភេទព័ត៌មាន និងផែនការចំណាយក្នុងការផលិតព័ត៌មាននីមួយៗ ដែលរួមមាន៖ ថ្លៃសរសេររឿង ថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ ហូបចុក សម្ភារៈ និងការចំណាយផ្សេងៗទៀតដែលចាំបាច់ក្នុងការផលិតរឿង)។
សូមបេក្ខជនទាញយកទម្រង់នៃពាក្យស្នើសុំយកទៅបំពេញព័ត៌មានរបស់អ្នក ហើយផ្ញើត្រលប់មកកាន់ក្រុមការងារខេមបូចាវិញ។
ព័ត៌មានដែលផលិត និងផ្សព្វផ្សាយរួចនឹងត្រូវបានគណៈកម្មការវាយតម្លៃដាក់ពិន្ទុ ដើម្បីកំណត់យកជ័យលាភីឆ្នើម៣រូបសម្រាប់ការទទួលបានពានរង្វាន់នៅវគ្គផ្តាច់ព្រ័ត្រ។
ពានរង្វាន់សម្រាប់ជ័យលាភីនៅវគ្គផ្ដាច់ព្រ័ត្រ
ជ័យលាភីលេខ១៖ ទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ពានរង្វាន់ វិញ្ញាបនប័ត្រកោតសរសើរ និងដំណើរទស្សនកិច្ចទៅក្រៅប្រទេស
ជ័យលាភីលេខ២៖ ទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ៥០០ដុល្លារសហរដ្ឋអាមេរិក ពានរង្វាន់ វិញ្ញាបនប័ត្រកោតសរសើរ និងដំណើរទស្សនកិច្ចទៅក្រៅប្រទេស
ជ័យលាភីលេខ៣៖ ទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន៥០០ដុល្លារសហរដ្ឋអាមេរិក ពានរង្វាន់ និងវិញ្ញាបនប័ត្រកោតសរសើរ។
ខេមបូចានឹងផ្តល់រង្វាន់លើកទឹកចិត្តដល់បេក្ខជនពីររូបដែលឆ្លងទៅដល់វគ្គផ្តាច់ព្រ័ត្រផងដែរ។
១. ប្រធានបទនៃរឿង
យើងសូមលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឱ្យផ្តោតលើគណនេយ្យភាពរដ្ឋាភិបាល និងតម្លាភាពនៃការចាត់ចែងនិងប្រើប្រាស់ថវិកាជាតិ (ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ)។
២. ប្រភេទនៃសាច់រឿង
៣. តើអ្នកណាមានសិទ្ធិចូលរួមក្នុងការប្រកួតនេះ?
បេក្ខជនដែលអាចចូលរួមក្នុងការប្រកួតប្រជែងនេះបាន ត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចខាងក្រោម៖
៤. លក្ខណៈវិនិច្ឆ័យ
បេក្ខជនត្រូវពិចារណាចំណុច មួយចំនួនដូចខាងក្រោមនេះ នៅពេលដាក់ពាក្យមកកាន់ខេមបូចា៖
៥. ដំណើរការនៃការប្រកួត
ការប្រកួតប្រជែងនេះត្រូវអនុលោមទៅតាមកាលបរិច្ឆេទនីមួយៗដូចខាងក្រោមនេះ ៖
៩. របៀបនៃការដាក់ពាក្យ
សូមបេក្ខជនអានលក្ខខណ្ឌប្រកួតប្រជែង និងបំពេញពាក្យស្នើសុំនេះឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមុនពេលផ្ញើពាក្យស្នើសុំនេះមកខេមបូចា ព្រោះគណៈកម្មការរបស់យើងនឹងពិនិត្យមើលតែពាក្យស្នើសុំណាដែលផ្ដល់ព័ត៌មានពេញលេញ បំពេញគ្រប់លក្ខខណ្ឌតម្រូវនៃការប្រកួតប្រជែងតែប៉ុណ្ណោះ។
បន្ទាប់ពីបំពេញពាក្យស្នើសុំរួច សូមផ្ញើពាក្យស្នើសុំនេះមកកាន់ អ្នកស្រី ភួន គង្គា មន្ត្រីជាន់ខ្ពស់កម្មវិធីអភិវឌ្ឍន៍សមត្ថភាពខេមបូចា តាមរយៈអ៊ីម៉ែល ៖ [email protected]
ប្រសិនបើលោកអ្នកមានចម្ងល់ណាមួយជុំវិញពាក្យស្នើសុំនេះ សូមទាក់ទងតាមលេខទូរស័ព្ទ ៖ ០១៧ ២៤ ១៣ ១៥ (តេលេក្រាម)។