Cambodian Journalists Alliance Association

Views Navigation

Event Views Navigation

Today
All Day

ការប្រកួតយកកញ្ចប់ថវិកា និងពានរង្វាន់សម្រាប់ការរាយការណ៍ព័ត៌មាន ស្ដីពី “ថវិកាជាតិ”

ការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការស្វែងយល់អំពីថវិកាជាតិនៅមានកម្រិតនៅឡើយ ជាពិសេសក្នុងចំណោមស្ត្រី និងយុវជន។ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់អំពីគណនេយ្យភាព តម្លាភាព និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគាត់ក្នុងការចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត អង្គការតម្លាភាពកម្ពុជាកំពុងអនុវត្តកម្មវិធីមួយឈ្មោះថា «ស្ត្រី និងយុវជនក្នុងភាពជាអ្នកដឹកនាំ (WYEL)» ដោយទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ កម្មវិធីនេះ​មានរយៈពេលបីឆ្នាំ មានគោលបំណងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋទាក់ទងនឹងតម្លាភាពថវិកាជាតិ និងគណនេយ្យភាពរបស់រដ្ឋាភិបាល ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មរបស់យុវជន​​ ព្រមទាំងពង្រឹង​វិធីសាស្ត្រប្រកបដោយយុទ្ធសាស្ត្រនិងផ្អែកលើព័ត៌មានច្បាស់លាស់សម្រាប់ការចូលរួមរបស់យុវជនក្នុងសង្គម​តាមរយៈការសិក្សាស្រាវជ្រាវ។